ទំព័រដើម

រាត្រីដំបូង

បញ្ចេញមតិ

បទពាក្យ៨ ចួនព្យាង្គ៣និងព្យាង្គ៥

លាន់ឮភ្លេងការលេងបទព្រះថោង ស្បៃប្រុសតោងសណ្តោងចូលទៅក្នង
គ្រែពូកខ្នើយកើយសម្រាងបម្រុង ពន្លឺផ្លុងៗសុងសូន្យមេត្រី។

រៀបចំរួចស្រេចសយនដ្ឋាន កល្យាណរួមប្រាណកែវពិសី
ក្រៅបន្ទប់វង្សាទាវដ្តី ចាំងរស្មីលើដីចន្ទភ្លឺថ្លា ។

ផ្លែឈើនំនែកសម្រាងសម្រិត រៀបប្រណិតចេកស្និតនិងម្លូស្លា
បារីចងបាច់សាយក្លិនបុប្ផា លំអរផ្កាដែលចារលើកម្រាល ។

រាត្រីចូលស៊ប់សន្សើមត្រជាក់ ផ្កាយព័ទ្ធពាក់ប្រទាក់ពន្លឺច្រាល
ឱភាសចន្រ្ទាសម្រស់ត្រកាល ព្រលប់ក្បាលកណ្តាលអធ្រាត្រស្ងាត់ ។

ឮសៀងសូរសំឡេងចង្រិតយំ ពួនជ្រកទំទ្រនំស្មៅសម្ងំកាត់
យូរៗម្តងពពកបាំងចន្ទបាត់ ខ្យល់រសាត់ផាយផាត់ត្រជាក់កាយ។

គន្ធរុក្ខាផ្កាព្រៃដុះលើទួល ក្លិនរំដួលជ្រាបជ្រួលរីកត្រសាយ
សម្ងំផ្ទំរុក្ខជាតិទាំងឡាយ ទាំងដើមស្វាយមិនស្តាយកាលទិវា។

រាត្រីដំបូងប្រាណភ័យអឹមអៀន គេងក្រវៀនអែបគៀនរអែងគ្នា
អាទិច្ចវង្សាយល់ដឹងវេលា ចាប់សសៀរលូនវាររកទាវធីតា។

វាយោអធ្រាត្រសៀតស៊កអារម្មណ៍ សែនសណ្តំប្រណមលោកមេបា
រូបកូនទាំងពីរពិតបានរៀបការ ញាតិដូនតាបាចផ្កាស្លាពរជ័យ ។

ហត្ថាព្រះថោងលើទ្រូងនាងនាគ ប្រាណប្រកៀករៀមងាកចេះលកលៃ

បទភ្លេងស្រណោះដិតហប្ញទ័យ ស្បៃប្រពៃមមៃសុខក្សេមក្សាន្ត ។

ព្រះចន្រ្ទ ២៥ សីហា ២០១៤

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈ

www.huffingtonpost.co.uk www.jattdisite.com  www.medicaldaily.comwww.newlovewallpapers.com  desktopwallpapershd.in  www.bhmpics.com  

 

ឱ!ខ្យល់រំភើយ ពៅអើយបងចាំ!

បញ្ចេញមតិ

ឱ!ខ្យល់រំភើយអឺអើយ រំភើយផាយផាត់(២ដង)
រៀមហាក់ដូចស្ងាត់អឺអើយ ចង់ជួបជីវ៉ា(២ដង)។
ឱ!ពពកផាត់អឺអើយ ពន្លេចតារា (២ដង)
ចាំកនិដ្ឋាអឺអើយ មិនឃើញពៅមក៍ ( ២ដង)។ឱ!ខ្យល់រសាត់អឺអើយ ផាត់រូបពន្លក (២ដង)
បងខំស្វែងរក៍អឺអើយ ពៅគ្រប់ទិសទី (២ដង)។ឱ!រំភើយផាត់អឺអើយ ផាត់ក្លិនណាគ្រី (២ដង)
រូបបងគ្មានពីរអឺអើយ ស្មោះតែអូនមួយ ! (២ដង)

សិលា ១៩ វិច្ឆិកា ២០១៤

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈ

ទឹកក្នុងស្រែបង ហូរចូលកន្លង ស្រែអូនមេត្រី

បញ្ចេញមតិ

សន្ទូងបែកគុម្ពខៀវខ្ចីស្រងាត់
ក្រោមខ្យល់ផាត់រសាត់នាំពពក
ស្រែពៅនៅក្រោមស្រែប្រុសពន្លក
ទឹកធ្លាក់មក៍ត្រីជ្រកគុម្ពស្រងែ។

បើគ្មានស្រែបងស្រែអូនគ្មានទឹក
ហូរទាំងព្រឹករលឹកមុំមាសស្នេហ៍
នឹកឃើញពេលបងភ្ជួររាស់នៅក្បែរ
និយាយចែប៉ប្រែសុំស្រលាញ់។

កាលពីឆ្នាំទៅបងដាក់បង្ហូរ
ឆ្លងកាត់អូរឭសូរយ៉ាងត្របាញ់
ទឹកពេញស្រែហែលឆ្វែលឆ្វាត់ត្រីក្រាញ់
ជាប់សំណាញ់ប្រមាញ់ដោយប្រុសបង។

ស្រែអូនស្រែបងយើងនៅក្បែរគ្នា
គ្រប់វេលាពុំងាជាចំណង
មេត្រីស្នេហ៍ស្និទ្ធវរមិត្រនួនល្អង
ភ្លេងការចងកម្រងបាចផ្កាស្លា។

ស្រែលើស្រែក្រោមជាសេវភាព
ដីខ្ពស់ទាបទំនាបស្រែចំការ
សិទ្ធិទទួលទឹកប្រមូលផ្លែផ្កា
ច្បាប់បានចារមាត្រាបទដ្ឋាន។

សិលា ៩ ធ្នូ ២០១៤

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

 

ប្រភពរូបភាពៈ

www.antkh.com  khemrinpoet.blogspot.com   www.khtoem.com  

www.postkhmer.com  www.sethakech-news.com

ខ្យល់បក់ពីត្បូង

បញ្ចេញមតិ

I.ខ្យល់បក់ពីត្បូង នឹកគ្រាដំបូងបានជួបនឹងថ្លៃ ខ្យល់បក់ពីត្បូង នឹកគ្រាដំបូងបានជួបនឹងថ្លៃ អូនសែនចំបែងក្រៃ ចិត្តនឹកប្រុសស្ងួនដូចបក្សី ត្រាច់ក្នុងរាត្រីបាត់សូន្យដំណឹង។

 

II. ខ្យល់បក់ពីជើង បងអើយអឺយបងអូននឹកព្រលឹង ខ្យល់បក់ពីជើង បងអើយអឺយបងអូននឹកព្រលឹង ឮសូររៃកណ្ដឹងប្រាប់ថារូបបងមកពេលហ្នឹង អូននៅទន្ទឹងគ្រប់ពេលវេលា។

សាដើម ៖ I-II (២ ដង)

បញ្ចេញមតិ

AAAAAAAAAAAABeauty-Of-Moon-HD-Wallpapers

បញ្ចេញមតិ

AAAAAAAAAAAAAA954766_418124541629310_1680555825_n

បញ្ចេញមតិ

1010245_681760781837675_1075471282_n

Older Entries